Covid-19

កូវីដ១៩៖ ឆ្លងថ្មី ៦២២នាក់ ជាសះស្បើយ៤៧៣នាក់ និងស្លាប់១៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦២២នាក់ទៀត ជាសះស្បើយ ៤៧៣នាក់ និងស្លាប់១៤នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦២២នាក់ មានករណីឆ្លងសហគមន៍ ៤៤៤នាក់ និងអ្នកដំណើរពីបរទេស ១៧៨នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៤.៧១៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៩៧.៧០០នាក់ និងអ្នកស្លាប់ ២.១២៣នាក់ ៕

To Top