ព័ត៌មានជាតិ

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយ ឲ្យមន្ត្រីសុខាភិបាលជាង១៥០០នាក់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភបន្តដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការងារ ជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។

មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរ សុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះ មានចំនួនសរុប ១៥៤៨នាក់ ដោយម្នាក់ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ១កេសតូច និងត្រីខ ចំនួន ១យួរ ។

លោក ឃួង ស្រេង បានណែនាំ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឲ្យជំរុញមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញ ការងារល្អបន្ថែមទៀត ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ ៕

To Top