ព័ត៌មានជាតិ

ក្រសួងសាធារណការ បើកឲ្យពលរដ្ឋ សួរសំណួរ ពាក់ព័ន្ធផ្លាកលេខពិសេស

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត» ដោយមានវាគ្មិនចូលរួម លោកស្រី កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង ​គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសាធារណការ បានឲ្យដឹងថា ប្រជាពលរដ្ឋ អាចធ្វើការសួរសំណួរ​ដោយទម្លាក់ចូលក្នុងខមិន (Comment) ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់ លហ្វេសប៊ុក ក្រសួងសាធារណការ នាថ្ងៃទី៣០ កញ្ញា វេលាម៉ោង ៨ព្រឹក៕

To Top