ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ រាជានុញ្ញាត ឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំង ថ្វាយដូសទី២ នៅប៉េកាំង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី២ នៅព្រះរាជដំណាក់ក្រុងប៉េកាំង ។ នេះបើតាមការចេញផ្សាយ ពីទូរទស្សន៍ជាតិ ៕

To Top