ព័ត៌មានជាតិ

អ្នកជាសះស្បើយ ពីជំងឺកូវីដ ក្រោយរយៈពេល៤ខែ ទៅចាក់វ៉ាក់សាំងបាន

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ដែលបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ចាប់ពី៤ខែឡើង ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តបាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់អ្នកដែលបានព្យាបាល ជាសះស្បើយពីជំងឺកូវីដ-១៩ ព្រមទាំង តាមការណែនាំរបស់ អង្គការសុខភាពពិភពលោក បានឲ្យប្រជាពលរដ្ឋ ដែលបានព្យាបាល ជាសះស្បើយពីជំងឺកូវីដ-១៩ អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៦,៦១៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៩,១៣៤នាក់ និងអ្នកស្លាប់ ចំនួន២,១៧៦នាក់ ៕

To Top