ព័ត៌មានជាតិ

Update៖រាជរដ្ឋាភិបាល ប្រកាសផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា

ទី១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ទី២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ច ដែនដីរបស់ខ្លួន។

និងទី៣-រក្សាការឈប់សម្រាក រយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ៕

To Top