Covid-19

វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ៣លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញបានដឹកមកដល់ ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសអញ្ជើញបើក យុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦-១២ឆ្នាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នៅថ្ងៃ២៤ កញ្ញា វ៉ាក់សាំងទិញពីចិនចំនួន ៣លានដូស នឹងដឹកមកដល់កម្ពុជា ខណៈថ្ងៃ២៦-២៧ កញ្ញា នឹងមកដល់ ៣លានដូសទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១២,៨២៣,៨៦៨នាក់៕

To Top