ព័ត៌មានជាតិ

ទឹកប្រាក់វិភាជន៍បូជាសព ១០លានរៀល ត្រូវបាន ប.ស.ស. ផ្តល់ជូនក្រុមគ្រួសារសព មន្រ្តីរាជការជាសមាជិក ដែលបានបាត់បង់ជីវិត

ភ្នំពេញ៖ ទឹកប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលទៀតហើយ ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកផ្តល់ជូន ដល់ក្រុមគ្រួសារសពសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ ដែលបម្រើរការងារ នៅក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់បាត់បង់ជីវិត។

នេះជាករណីទី២ ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសពជូនដល់សមាជិករបស់ខ្លួន ជាមន្រ្តីរាជការសាធារណៈ ដែលបានគ្រោះថ្នាក់ការងាររ ហូតបាត់បង់ជីវិត បន្ទាប់ពី ប.ស.ស. បានដាក់ឱ្យដំណើរការរ បបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីរាជការសាធារណៈ កាលពីដើមខែ មករា ឆ្នាំ២០២១ កន្លងទៅ។

នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ដែលសម្តេចតែងតែគិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត និងមន្ត្រីរាជការសាធារណៈផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top