ព័ត៌មានជាតិ

ឧត្តមសេនីយ៍របស់អ៊ីរ៉ង់ ចំអកថា កងទ័ពដែលបណ្តុះបណ្តាលដោយដៃអាមេរិកផ្ទាល់ បរាជ័យក្នុងការផ្តួលពួកភេរវករនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា « ថ្ងៃនេះយើងឃើញថាគ្មាននរណាម្នាក់អាចប្រយុទ្ធប្រឆាំង [ការពារប្រទេសរបស់គាត់] ដោយ [ប្រកាន់ខ្ជាប់] ការគិតនិងវិធីសាស្រ្តរបស់ជនជាតិអាមេរិក នៅពេលដែលកងទ័ពផលិតដោយដៃរបស់អាមេរិក បានដួលរលំនៅអ៊ីរ៉ាក់ប្រឆាំងនឹងពួកភេរវករ ISIL [Daesh*] និងនៅអាហ្វហ្គានីស្ថាន ប្រឆាំងនឹង តាលីបង់»។

សុន្ទរកថានេះកើតឡើងជិតមួយខែបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធានាដល់ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih ថា បេសកកម្មប្រយុទ្ធរបស់អាមេរិកប្រឆាំងនឹងក្រុម Daesh នៅក្នុងប្រទេសមិនទាន់ចប់ទេ ហើយថាវាកំពុងផ្លាស់ប្តូរទៅដំណាក់កាលថ្មីដោយផ្អែកលើសមត្ថភាពដែលបានពង្រឹងនៃកងកម្លាំងសន្តិសុខអ៊ីរ៉ាក់៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top