ព័ត៌មានជាតិ

ក្រសួងប្រកាសថា ប្រាក់ខែកម្មករឆ្នាំ២០២២ ចំនួន១៩៤ដុល្លារ នឹងអនុវត្តពីថ្ងៃ១ មករា

ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។

ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។

ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕

To Top