ព័ត៌មានជាតិ

លោក កឹម សុខា ៖ បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច

ភ្នំពេញ ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលលោក កឹម សុខា អតីតប្រធានគណបក្ស សង្រ្គោះជាតិ បានចុះទៅយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន បានលើកឡើងថា បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាព ពេញលេញក្តី ។

ក្នុងរយៈពេល២ថ្ងៃ (២៧-២៨កញ្ញា) លោក កឹម សុខា និងភរិយាយ ព្រមទាំងសហការី បានយកចង្ហាន់ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន ក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំនិង ខេត្តព្រះវិហារផងដែរ ។

ទន្ទឹមគ្នានេះដែរ លោកក៏បានផ្ញើប្រគេន និងជូនស្បៀង ព្រមទាំងសម្ភារៈថវិកាមួយចំនួន ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ខ្លះផងដែរ ៕

To Top