ព័ត៌មានជាតិ

ចិន ថ្កោលទោសអង់គ្លេស ដែលធ្វើដំណើរនាវាចម្បាំង ឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទ ម្សិលមិញបានឲ្យដឹងថារដ្ឋាភិបាលក្រុងប៉េក់ាំង បានធ្វើការព្រមានធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ដែលបាន អនុញ្ញាតិឲ្យនាវាចម្បាំង មួយគ្រឿងរបស់ខ្លួនធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រនៃកោះតៃវ៉ាន់។

ប្រទេសចិនមិនត្រឹមតែព្រមានហើយ បានធ្វើការហៅសកម្មភាពនេះ ជាសកម្មភាពដែលស្ថិតនៅក្នុងគោលបំណងដ៏អាក្រក់ មួយហើយគ្រានោះនាវាចម្បាំងចិន ក៏បានដេញតាមពីក្រោយ និងស្រែកព្រមានពីចំងាយផងដែរ។

ប្រទេសចិន បានបញ្ជាក់ទៀតថានាវាចម្បាំងប្រភេទ HMS Richmond បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ តម្រង់ទៅកាន់ប្រទេសវៀតណាម ដែលត្រូវបានគេជឿជាក់ថា ជានាវាត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់សមុទ្រចិន ភាគខាងកើតកាលពីពេលកន្លងមកជាផ្នែកមួយ នៃទណ្ឌកម្មដោយអង្គការសហប្រជាជាតិ ប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top