ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ នាំយកអំណោយ​របស់លោក ស សុខា ទៅចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៩ខែ កញ្ញា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ វីរៈសេនីយ៍ ស្នងការរង និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី រួមមាន៖ ថវិកា ៥០០ដុល្លារ អង្ករ ៣០ការ៉ុង ស្មើ ១៥០០គីឡូក្រាម , ទឹកបរិសុទ្ធ ចំនួន ១០០យួ ទឹកដោះគោក្រហម50ដុំ លេតតាសយ60ដុំ មី20កេះ ធំមកចែក ជូន មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំង១៥១នាក់ រួមទាំងម៉ែដោះ និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19)៕

ដោយ ប៊ុន សំណាង

To Top
×