ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ស្នើអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាព ផ្លូវថ្នល់កម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាព ផ្លូវថ្នល់កម្ពុជា ព្រមទាំងចង់ឃើញក្រុមហ៊ុន អាមេរិក មកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២ ០២១ លោក ស៊ុន ចាន់ថុល បានអរគុណចំពោះអាមេរិក បន្តកិច្ចសហការ និងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

លោកថ្លែងថា «សូមស្នើឲ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាព ផ្លូវថ្នល់ កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជា ផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិកនាពេល កន្លងមក និងជាពិសេស ចង់ឃើញសហរដ្ឋអាមេរិក ផ្ដល់ជំនួយបច្ចេកទេស ជាសម្ភារៈបរិក្ខារសម្រាប់ខួង ពិនិត្យមើលគុណភាពផ្លូវ ផងដែរ»។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023