ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១បានបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប ។

អភិបាលខេត្តទាំង ៧រូប ដែលត្រូវបានតែងតាំង និងផ្ទេរភារ កិច្ចនោះរួមមាន៖ ១.លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ២.លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង , ៣.លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី , ៤.លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត , ៥.លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់ , ៦.លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង , ៧.លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ និង ៨.លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី ៕

To Top