ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ទរណ៍ ជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធ ការសម្លាប់ស្រីស្នេហ៍ ដោយខឹងមិនយកកូនចេញ

ភ្នំពេញ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែ តុលា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ជនជាតិចិនម្នាក់ពាក់ព័ន្ធ ពាក់ព័ន្ធអំពើឃាតកម្ម និង ការបំបាំងសាកសព ដោយបានធ្វើសកម្មភាពស្ត្រីចិនម្នាក់ ដែលគូស្នេហ៍ ដោយសារតែ នឹងជនរងគ្រោះ មិនយកកូនចេញ ខណះជនរងគ្រោះ មានផ្ទៃពោះច្រើនខែ ។

អំពើឃាតកម្មនេះ បានឡើងនៅក្នុងផ្ទះសំណាក់ឈ្មោះ «New Paris Guesthouse» ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកស្រី ចាន់ ម៉ារីណា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ មានឈ្មោះ យ៉ាង យ៉ាង (Yang Yang) ភេទប្រុស អាយុ ៣១ឆ្នាំ ជាជនជាតិចិន។ចំណែក ជនរងគ្រោះ មានឈ្មោះ ម៉ៅ ហ្ស៊ាវ លីន( Mao Xiao Lin) មានមុខរបរនារីខារ៉ាអូខេ ។ អ្នកទាំង២ គឺ គូសេ្នហានឹងគ្នា។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៥ឆ្នាំ និងបង្គាប់អោយសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ម៉ឺនដុល្លារអាមេរិក។

តែគាត់ប្តឹងបានជំទាស់នឹងសេចក្តីសម្រេច របស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ទរណ៍រាជធានីភ្នំពេញ។

លោកស្រីចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ យ៉ាង យ៉ាង ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម និង លាកបំបាំងសាកសព» និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នាពេលសវនាការ នាព្រឹកថ្ងៃ សុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ឈ្មោះ យ៉ាង យ៉ាង បានឆ្លើយសារភាពអំពី កំហុសរបស់ខ្លួន តែ គាត់និយាថា គាត់ គ្មានចេតនា ឬគោលបំណងនឹងសម្លាប់ជនរងគ្រោះនោះទេ។

ឈ្មោះ យ៉ាងយ៉ាង បានសុំអោយតុលាការឧទ្ទរណ៍ មេត្តាធ្វើការដូរបទចោទប្រកាន់ចំពោះគាត់ ពីបទ« ឃាតកម្ម និង លាក់កំបាំង សាកសព» មកជាបទ« ហិង្សាដោយអចេតនា បណ្តាលអោយរងគ្រោះស្លាប់» វិញ និងបន្ធូរបន្ថយទោសដល់គាត់ខ្លះផង ពីព្រោះថា គាត់គ្មានចេតនា នឹងសម្លាប់ជនរងគ្រោះ នៅថ្ងៃកើតហេតុនោះទេ ។

សំណុំរឿងនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕​ ដោយ: រស្មី អាកាស

To Top