នយោបាយ

លោក សយ សុភាព សរសើរ លោក យឹម ស៊ីណន យល់ច្បាស់ពីភូមិសាស្រ្ត នយោបាយ

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា លោក សយ សុភាពបានសរសើរលោក យឹម ស៊ីណន អតីតប្រធានចលនា របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូងថា បានដឹង យល់ពីភូមិសាស្ត្រ នយោបាយ និងប្រវត្តិសាស្ត្រពិតប្រាដកមែន។ នេះជាការលើកឡើងរបស់លោក សយ សុភាពក្នុងហ្វេសប៊ុកនាថ្ងៃ១ តុលា ។

ការសរសើរ យឹម ស៊ីណននេះ ដោយសារ ស៊ីណន រួមជាមួយសមាជិក៩រូបផ្សេងទៀត បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អន្តរាគមន៍លើកលែងការចោទប្រកាន់លើរូបលោក និងសហការីរបស់លោក ជាច្រើនរូបផ្សេងទៀតពីតុលាការកម្ពុជា ។ ក្រោយឃើញស្នើសុំនេះ សម្តេចតេជោបានសម្រេចទទួលយកលិខិតតែម្តង ។

លោក យឹម ស៊ីណន រួមជាមួយសហការី ៩រូបផ្សេងទៀត ដូចជាលោក ថុង ហួច និងកញ្ញា រស់ សុផល ជាដើម បានដាក់លិខិតស្នើសុំទៅសម្តេចតេជោ ដើម្បីសុំអន្តរាគមន៍លើករណីចោទប្រកាន់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា កាលពីឆ្នាំ២០១៩ កន្លងទៅ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានឌឹខេមបូឌាដេលី ៕

To Top