នយោបាយ

លោក សយ សុភាព៖ ការអនុម័តច្បាប់ របស់សភាអាមេរិក គ្រាន់តែបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ (Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការអនុម័តច្បាប់ របស់សភាអាមេរិក គ្រាន់តែបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពី សភា​អាមេរិក​ បានអនុម័ត​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា Cambodia Democracy Act ឆ្នាំ​២០២១ ឬ​ហៅ​កាត់​ថា H.R.4686 ត្រូវការ​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​អាមេរិក​ត្រឹមតែ ២១៨​សំឡេង​ប៉ុណ្ណោះ​នៃ​សមាជិក​សភា ៤៣៥​រូប ប៉ុន្តែ​ការ​អនុម័ត​គាំទ្រ​ច្បាប់​នេះ​បាន​កើន​ឡើង​ដល់​ទៅ ២​ភាគ​៣ ដូច្នេះ​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ ទៅ​ព្រឹទ្ធសភា​អាមេរិក​បន្ត​ទៀត។

ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា Cambodia Democracy Act ឆ្នាំ​២០២១ នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូហៃយូ (Ohio) លោក Steve Chabot និង​លោក Alan Lowenthal សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក លោក Gregory Meek កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ លោក សយ សុភាព ​បានលើកឡើងថា «របៀបបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ នេះគ្រាន់តែ ជាស្ករគ្រាប់មួយ គ្រាប់ឱ្យលោក សម រង្ស៊ី មានទឹកមាត់ បន្តឃោសនា ប្រាប់អ្នកគាំទ្រ នៅអាមេរិក( ក្រៅប្រទេស) និង អាចរងគ្រោះ អតីតសកម្មជនប្រសិន បើពួកគេយល់មិនច្បាស់។ កុំសង្ឃឹមថា វានឹងទៅជាច្បាប់»។

លោក សយ សុភាព​ បន្តថា «នេះជាយុទ្ធវិធីសំឡុត រដ្ឋាភិបាលភ្នំពេញ ឱ្យព្រមសម្រួលនូវ សំណើរអ្វីមួយ របស់ខ្លួនតែប៉ុណ្ណោះ។ តែមិនអាចបង្ខំឱ្យ រដ្ឋាភិបាលភ្នំពេញ ថាត្រូវតែទទួលនោះទេ។ មិនមែន សម័យប្រជុំពិគ្រោះយោបល់(CG)។
ជាភូមិសាស្ត្រនយោបាយ អាមេរិកនៅតែរករឿងខ្មែរ គ្មានទីបញ្ចប់ រឿងមានទំនាក់ទំនង ជាមួយចិន»។

លោកបន្ថែមថា «ប្រជាធិបតេយ្យ គ្រាន់តែជាលេស ឬច្រកដែលអាមេរិក និង សម្ព័ន្ធមិត្តលូកដៃចូលជៀតជ្រែក ខ្មែរតែប៉ុណ្ណោះព្រោះខឹងខ្មែរ លំអៀង ទៅរកចិន(ប្រ៊ី)។ ជាសរុបអ្នកដើរតាមអាមេរិក និងសម្ព័ន្ធមិត្ត បើមិនជាប់គុក ស្លាប់ និង រត់ចោលស្រុក។ តែអ្នកដឹងភូមិសាស្ត្រនយោបាយ ចុងក្រោយ ពួកគេ សរសេរ លិតសុំទោស និង សុំចូលរួមកសាងជាតិ…»៕

To Top
×