ព័ត៌មានជាតិ

បញ្ចូនជនសង្ស័យ ប្រុស-ស្រី៩ នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធការព្រួតគ្នា វាយក្មេងស្រីម្នាក់ អាយុ ១៦ឆ្នាំ បណ្តាលរងរបួសធ្ងន់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ ខេត្តកោះកុង នាថ្ងៃទី០៤ ខែតុលានេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៩នាក់ ក្នុងនោះរួមមានស្រី៧នាក់ ទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និង សម្រេចទៅតាមច្បាប់ ជាប់ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយចេតនា ទៅលើយុវតីម្នាក់ អាយុ១៦ ជាជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។

មន្ត្រីនគរបាលខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យទាំង ៩នាក់មាន៖ ទី ១-ឈ្មោះ ស ស្រីយ៉ា ហៅយ៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (ជាជនដៃដល់) ។ ទី២- ឈ្មោះ សោម ស្រីពេជ្រ ហៅស្រីកា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (ជាជនដៃដល់) ។

ទី ៣-ឈ្មោះ ឆេង យ៉ាលីន ហៅលីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (ជាជនដៃដល់) ។ ទី៤ – ឈ្មោះ ឈឿន កេសនា ហៅកាន់យ៉ា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ទី៥- ឈ្មោះ ខ្ទើត អូន ហៅស្រីអូន ភេទស្រី អាយអាយុ១៥ឆ្នាំ មុខរបរ ជាសិស្ស រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។

ទី៦-ឈ្មោះ ឡេង លីហ្សា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ទី៧- ឈ្មោះ អ៊ុង ស្រីផែ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ទី៨-ឈ្មោះ វ៉ែន ពានណៃ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ និងទី ៩-ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរយាមផ្ទះសំណាក់ ទីលំនៅ ភូមិ – សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ មាស ស្រីមុំ ហៅ សា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ ទាំង៩នាក់ខាងលើ គឺមានជនសង្ស័យចំនួន ៣នាក់ ជាជនដៃដល់ និងបានធ្វើសកម្មភាពវ៉ៃតប់ហិង្សា ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់។​ ចំណែកឯអ្នក៦នាក់ទៀត គឺជាអ្នកសមគំនិត ក្នុងអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ។

ពួកគេត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីពួកគេ បានចោមរោមប្រើអំពើហិង្សា ដោយវាយតប់ទៅលើជនរង ដោយជម្លោះពាក្យសម្ដី នៅក្នុងក្រុងខេមរៈភូមិន្ទ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៩នាក់ កំពុងតែបន្តការសាកសួរ នៅអយ្យការអមសាលាដំបូងខេត្តកោះកុង នៅឡើយ៕ ដោយ រស្មី អាកាស

To Top
×