ព័ត៌មានជាតិ

យុវជន៦នាក់ ជាប់ចោទពីបទ”ហិង្សាមានស្ថានទម្ងន់ទោស” ដោយការប្រើអំពើហិង្សា ទៅភាគីរងគ្រោះ ដែលមានគ្នា​ ៣នាក់!!!

ភ្នំពេញ: យុវជនចំនួន០៦នាក់ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១ ត្រូវបានចាប់ឃាត់ខ្លួន និង តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស”  ជាប់ពាក់ព័ន្ធនឹងការប្រើ អំពីហិង្សា និង ការវ៉ៃតប់ ទៅលើ យុវជនមួយក្រុមទៀត ដែលមានគ្នា ចំនួន ៣នាក់ ដែលជាភាគី ជម្លោះ បណ្តាលអោយរងរបួសស្រាល និង ធ្ងន់។

ករណី នៃអំពើហិង្សាខាងលើនេះ បានកើតមានឡើង កាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២១  នៅតាមដងផ្លូវសារធារណៈ​ ស្ថិតនៅក្នុង ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

សមត្ថកិច្ចនគរបាលស្រុកបាណន់​ បានឲ្យដឹងថា ជនត្រូវចោទទាំង ០៦នាក់ មាន:

ទី ១- ឈ្មោះ ហ៊ុច ពុន នី ហៅ ងិត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី ២-ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី ៣-ឈ្មោះ គុន សុភា ហៅ ភា តូច ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង ។ទី ៤- ឈ្មោះ ភាន់ ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី៥-ឈ្មោះ អៀង អង្គារ៍ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង ។ និង ៦-ឈ្មោះ វ៉ែន ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង ។

ពួកគេទាំង៦នាក់ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែ តុលា បន្ទាប់ពីពួកគេ បានព្រួតគ្នា ដេញវ៉ៃ ជនរង ចំនួន៣នាក់ មានឈ្មោះ: ទី១- ឈ្មោះ គឹម ប្រាថ្នា ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង (រងរបួសមុខខាងឆ្វេង និងដៃខាងស្តាំ)  ។ ទី ២-ឈ្មោះ សរ សាវ៉េត ភេទស្រី អាយុ ១៩ ឆ្នាំ រស់នៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ( រងរបួសបែកក្បាល) ។ និង ទី ៣-ឈ្មោះ យ៉ែម ស៊ីណាត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង( រងរបួសបែកក្បាល) នៅចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាង រួមមាន: -ចំពាមកៅស៊ូ ១, ដំបង ចំនួន ២,  ដបអំបែង២ និង ខ្សែក្រវាត់ ១៕ 

ដោយ រស្មី អាកាស

To Top