Covid-19

ក្រសួងសុខាភិបាល​ ក្រេីនរំលឹកដល់ពលរដ្ឋ ​កុំសប្បាយភ្លេចខ្លួន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​

ភ្នំពេញ​ ៖​ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋ​កុំសប្បាយភ្លេចខ្លួន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ដែលនាំឱ្យ ក្លាយទៅជាបង្ក​ហេតុការណ៍ ចម្លងកូវីដ-១៩​ រាតត្បាតធំធេងដល់គ្រួសារ។ 

ការក្រេីនរំលករបស់លោកស្រី​ ក្រោពីមានរូបភាពត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដែលមានការប្រមូលផ្ដុំមនុស្សច្រើនហួសប្រមាណ និងខ្វះចន្លោះនូវវិធានការសុខាភិបាល ពិសេសការពារម៉ាស់ និងមិនរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលនាំឲ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។

តាមរយៈហ្វេសប៊ុក​ នាថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២១​ លោកស្រី ឱ​ វណ្ណឌីន​ បានថ្លែងថា​ «ខ្ញុំសូមក្រេីនរំលឹកថា​ សូមកុំឱ្យការសប្បាយភ្លេចខ្លួន របស់បុគ្គលមួយក្រុមណានោះ ​ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​ រាតត្បាតធំធេង ដល់គ្រួសារ​ និងអ្នកដទៃ​ នៅក្នុងសហគមន័ ដែលបុគ្គលនោះរស់នៅ​ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ​ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិត នូវមនុស្សជាទីស្រឡាញ់របស់ខ្លួន»។

លោកស្រី បានបន្ដថា ក្រោយពីបានឃេីញរូបភាព ដេីរកំសាន្តរបស់ប្រជាពលរដ្ឋ​ នៅតាមទីតាំងមួយចំនួនមក​ មានការបារម្ភខ្លាំងណាស់​ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្ន របស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រេីន កុះករពេក​ហេីយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​។

លោកស្រី​ បានបន្ថែមថា​ នៅកន្លែងប្រមូលផ្តុំមួយចំនួន ដែលកកស្ទះមនុស្សម្នាច្រេីន ហួស​ប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩​ ជាពិសេសពពួកដែលតា​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស​ ហានិភ័យ នៃការចម្លងបន្តគ្នាលឿន នឹងអាចកេីតឡេីងគ្រប់ពេល​ និងគ្រប់ទីកន្លែង​ ក្នុងសភាពដែលពលរដ្ឋជួបជុំប្រមូលផ្តុំកកកុញ​ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក​ ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន​ ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ​ និងសមត្ថកិច្ច។ 

លោកស្រី​ បានបញ្ជាក់ថា​ «បងប្អូនដឹងទេថា​ មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន​ គឺចេញមកពីកន្លែង ដែលកកកុញមនុស្សច្រេីន​ ឫនៅកន្លែង​ បិទជិត​ កន្លែងជុំៗគ្នា​ច្រេីន​ និងនៅជិតកៀកៗគ្នា​ ដោយមិនមានអនុវត្ត​វិធានការការពារខ្លួន​នេះឯង។  តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន​ គឺជាការជួបជុំបែបមិនមានការបារម្ភ ពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ទាល់តែសោះ»​។  

លោកស្រី បានលើកឡើងថា ជាការពិតហេីយ​ ដែលពលរដ្ឋចង់លេងសប្បាយ​ ក៏ប៉ុន្តែ​ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន​ ក្លាយជាការកេីតទុក្ខ ដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដោយសារការឆ្លងជំងឺកូវីដ-១៩​ នោះទេ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×