ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនទំនើង ៤នាក់ ពាក់ព័ន្ធការដុតផាវ នៅតាមផ្លូវសាធារណៈ ពេលយប់ បង្កឱ្យមានអសន្តិសុខ ក្នុងសង្គម!

ភ្នំពញៈ យុវជនទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ០០ នាទី យប់ បានចាប់ខ្លួន ក្នុងបទល្មើសជាក់ស្តែង ខណ:ដែល ពួកគេជិះម៉ូតូដុតផាវ និង បានបោះលើផ្លូវ សាធារណៈ បណ្តាលឲ្យផ្ទុះឮសំឡេងខ្លាំងៗ ដូចសំឡេងនៃ ការផ្ទុះអាវុធ បង្កអោយមានអសន្តិសុខ និង ចលាចល នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្រុករលៀប្អៀរ បានអោយដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលជាក្មេងទំនើងខាងលើមាន : ទី ១-ឈ្មោះ ភី សៃហៀង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង , ទី២-ឈ្មោះ ម៉ន ប៊ុនថេន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង, ទី៣- ឈ្មោះ ថា ប៊ុនថន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ, និង ទី៤- ម៉ក់ តេងឧត្ដម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងរួមមាន: ផាវប្រភេទគ្រាប់បែក(រូបបាល់) ចំនួន៣៦គ្រាប់, ម៉ូតូចំនួន២ គ្រឿង, ដែកកេះ ចំនួន ០២ , និង កាបូបដាក់ផាវចំនួន១ ។

បច្ចុប្បន្ននេះ, ពួកគេទាំង៤នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បើចាត់ការតាមនីតិវិធី៕ ដោយ រស្មី អាកាស

To Top