ព័ត៌មានជាតិ

អ្នកអភិវឌ្ឍន៍ដីធ្លី និងសំណង់គាំទ្រ សម្តេចតេជោ យ៉ាងពេញទំហឹង ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ កំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

 យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល​គណៈកម្មការប្រតិបត្តិ​សមាជិក​សមាជិកា​នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា​រួមមាន​វិនិយោគិន​ពាណិជ្ជករ​​ ផលិតករ ម្ចាស់សំណង់ អ្នកសាងសង់ អ្នកអភិវឌ្ឍន៍អចលនវត្ថុ អ្នកវិជ្ជាជីវៈ ក្នុងវិស័យសំណង់ អ្នកជំនាញក្នុងវិស័យសំណង់ អ្នកគ្រប់គ្រងសំណង់ សេវាករ កម្មករ និងយុវជន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ ឱ្យមានការសិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

អនុសាសន៍ផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិសបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិ ប្រកបដោយគុណវុឌ្ឍិ ផ្នែកចំណេះដឹង បទពិសោធន៍ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលទាំងអស់ គិតចាប់ពីដំណាក់កាល រំដោះជាតិមាតុភូមិចេញពី របបប្រល័យពូជសាសន៍ ប៉ុលពតដំណាក់កាលស្តារ និងកសាងប្រទេសជាតិ ពីបាទដៃទទេ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយ បញ្ហាប្រឈមជាសកល នៃការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរដូចពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ការរៀបចំធ្វើវិសោធនកម្មកំណត់ ឱ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំនៃស្ថាប័នកំពូល ទាំងបួនខាងលើនេះ គឺជាកាយវិការបង្ហាញឱ្យឃើញកាន់តែច្បាស់ នូវភាពស្មោះត្រង់ ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ជៀសបាន នូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូច មានសញ្ជាតិពីរ ឬសញ្ជាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬធ្វើទុក្ខបុកម្នេញមកលើ ជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពី ផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។

ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះអនុសាសន៍ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំធ្វើ សេចក្តីព្រាងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ និងសូមយកឱកាសនេះ សម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ធានាការពារ ថែរក្សា “សន្តិភាព” ដោយមិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយ ធ្វើឱ្យប៉ះពាល់ដល់ “សន្តិភាព” និងដំណើរការដឹកនាំជាតិមាតុភូមិ របស់រាជរដ្ឋាភិបាល បានឡើយទោះក្នុងតម្លៃណាក៏ដោយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×