ព័ត៌មានជាតិ

សម្ដេច ស ខេង បន្ដប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបន្ដអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ងួន រតនៈ ជាអភិបាលខេត្តកំពង់ធំ ជំនួសលោក សុខ លូ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តបាត់ដំបងវិញ ។

សូមជម្រាបជូនថា នាព្រឹកថ្ងៃទី១១ តុលានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញប្រកាស ចូលកាន់មុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈដែរ ៕

To Top