ព័ត៌មានជាតិ

សម្ដេច ស ខេង ផ្ដល់អាទិភាព តែងតាំងអភិបាលរង ខេត្តរតនគិរី ជាជនជាតិ ដើមភាគតិច

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យក្រុមការងារ រៀបចំសមាភាព អភិបាលរងខេត្តរតនគិរីម្នាក់ថ្មី ដោយក្នុងនោះសម្ដេច ស្នើឱ្យពិនិត្យលទ្ធភាព ផ្ដល់អាទិភាព ជូនមន្រ្តី ជាជនជាតិដើមភាគតិច។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលនៃគណៈ អភិបាល ខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ថា «ឱ្យថ្នាក់ដឹកនាំ ក្រុមការងារ ចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរតនគិរី ត្រូវពិភាក្សាគ្នា ដើម្បីរៀបចំ សមាភាព អភិបាលរងខេត្តម្នាក់ មកជំនួសលោក ញ៉ែម សំអឿន ដែលឡើង ពីអភិបាលរងខេត្ត មកធ្វើជាអភិបាលខេត្ត ក្នុងនោះសម្ដេចបានស្នើឱ្យ ពិនិត្យលទ្ធភាពផ្ដល់អាទិភាព ជូនមន្រ្តីជាជនជាតិ ដើមភាគតិច»។

To Top
×