ព័ត៌មានជាតិ

ឃាត់ខ្លួនចិន៧នាក់ ពាក់ព័ន្ធការ បើកលេងល្បែងស៊ីសង ខុសច្បាប់ នៅខេត្តក្រចេះ !!!

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិន ចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹង ការបើកបនល្បែងស៊ីសង ដោយគ្មានការអនុញ្ញាត និងដកហូត បានវត្ថុតាងបានមួយចំនួនទៀត ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យចិន ខាងលើ ត្រូវបាន បង្ក្រាប និង ឃាត់ខ្លួន បន្ទាប់ពី កម្លាំងសមត្ថកិច្ច នគរបាលខេត្តក្រចេះ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូង ខេត្តក្រចេះ បានឆ្មក់ចូល នៅក្នុងវីឡាជួល របស់ពួកគេ មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ ឃុំ ស្វាយ ជ្រះ ស្រុក ស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលបានបន្ថែមថា ក្រោយប្រតិបត្តិការការ បង្ក្រាប, កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន តុ ម៉ា ស៉ី ន ចែក បៀរ , បៀរចិន ( ម៉ា ជាំ ង ) និង វត្ថុតាង ពាក់ព័ន្ធ មួយ ចំនួន ផ្សេងទៀត ពីពួកគេ ។

បច្ចុប្បន្ន នេះ ជនសង្ស័យចិន ទាំង៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅ នៅស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ រស្មី អាកាស

To Top