Covid-19

កូវីដ៖ រកឃើញឆ្លងថ្មីតាម PCR ២៦៨នាក់ទៀត ជា៣៥៩នាក់ និងស្លាប់២៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ​ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៨នាក់ទៀត តាមលទ្ធផលតេស្ត​PCR ខណៈជាសះស្បើយ​ ចំនួន៣៥៩នាក់ និងស្លាប់ចំនួន២៥នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១១៥ ៨៧៥នាក់ អ្នកជាសះស្បើយចំនួន ១០៩ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន ២ ៥៨៤ នាក់៕

To Top