ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ វៀតណាមម្នាក់ និងខ្មែរម្នាក់ ជាប់ពាក់ព័ន្ធការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀន ជាង២គីឡូក្រាម ឆ្លងដែនទៅវៀតណាម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ចំនួនពីរនាក់ ខណៈដែល ពួកគេបានប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង២នាក់ មាន ឈ្មោះ ទី១-ឈ្មោះ ឡេ វ៉ាន់ថ ភេទ អាយុ ១៨ឆ្នាំ ជនជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ ប៉ូ ប្រុសម៉ៅ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកឯ វត្ថុតាងដែល កម្លាំងសមត្ថកិច្ចនគរបាល ដកហូកបាន ពីពួកគេ រួមមាន ៖ -គ្រឿងញៀនចំនួន២១កញ្ចប់(ធំ) មានទម្ងន់ ២០៥៧០,៧២ក្រាម (ជាង២គ.ក), អាវុធខ្លីម៉ាកK54 ចំនួន១ដើម, បង់គ្រាប់ចំនួន១ និង គ្រាប់ចំនួន៨គ្រាប់, ទូរស័ព្ទដៃចំនួន២គ្រឿងនិងម៉ូតូម៉ាកក្លីកចំនួន ១គ្រឿង។

បច្ចុប្បន្ននេះ, ពួកគេទាំង២ និង វត្ថុតាង ត្រូវបានបញ្ជូន ទៅឃាត់ខ្លួន និង រក្សាទុក ជាណ្តោះអាសន្ន នៅឯស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕​ ដោយ រស្មី អាកាស

To Top