ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ គិតត្រឹមថ្ងៃ១៤ តុលាកម្ពុជា ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ បានជិត១០០% ក្នុងនោះចាក់លើកុមា រជាង៩០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសចាក់ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី១៤ តុលា ក្រុមគ្រូពេទ្យបានចា ក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ចំពោះមនុស្សចាស់ បានជិត១០០ភាគរយ និងចាក់ជូនកុមារបាន ជាង៩០ភាគរយ ។

ក្រសួងសុខាភិបាល បានលើកឡើងថា កំណើនអត្រា ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៣៧% ធៀបជាមួយចំនួនប្រជាជន គោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,១៤% ធៀបជាមួយចំនួន ប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,៦១% ធៀបជាមួយនឹង ប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។

ជាមួយគ្នានោះដែរ ក្រសួង ក៏បានឲ្យដឹងថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញបានចំនួន ១.២១៨.៤៨៦នាក់ (ស្រីចំនួន៤៩៤.៨៩៤នាក់) ៕ សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×