ព័ត៌មានជាតិ

៣ថ្ងៃ ! ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី ជាង៣ម៉ឺននាក់ ខណៈ អ្នកលុបឈ្មោះចេញ ជាង២ម៉ឺននាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៣៤ ៩៤៤នាក់ ដោយឡែក អ្នកនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន២០២០៤នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៤ តុលា ឱ្យ ដឹង ថា «រយៈពេលពេល ៣ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបាន ដូចជា ៖ ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីសរុប ចំនួន៣៤.៩៤៤នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន២០.២០៤នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ ចំនួន៨. ០០១នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុង ឃុំ-សង្កាត់ថ្មី ចំនួន១០.១៥៧នាក់»។

សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ (គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)៕

To Top
×