ព័ត៌មានជាតិ

ឃាត់ខ្លួន ក្រុមសង្ស័យបងធំ៣នាក់ ពាក់ព័ន្ធការចែកចាយ គ្រឿងញៀន និងកំហែងយកទូរស័ព្ទដៃ ពីព្រះសង្ឃ តាមទីវត្តអារាម

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នគរបាលស្រុកមង្គលបូរី កាលពីរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន ជនសង្ស័យចំនួន៣ នាក់ ដែលជា មុខសញ្ញាសកម្ម ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជាប់ ពាក់ព័ន្ធនឹងប្រើប្រាស់,ចែកចាយ និង កំហែងលុយ, ទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាម ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើ មានឈ្មោះ ៖ ទី ១- ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង, ទី ២-ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង, និង ទី ៣-ឈ្មោះ ឈុន សាវ អិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

ចំណែកវត្ថុតាង ដែលសមត្ថកិច្ចបានដកហូតពីពួកគេមាន៖ កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម, កាំបិតសាំម៉ូរ៉ៃ១ដើម, ទូរសព្ទ៣គ្រឿង អាយផែត១គ្រឿង, គ្រឿងញៀនចំនួន៩កូនថង់ (ម៉ាទឹកកក), និង កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ននេះ, ជនសង្ស័យ៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ថោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់តាមនីតិវិធី ច្បាប់៕

ដោយ រស្មី អាកាស

To Top