ព័ត៌មានជាតិ

ពាណិជ្ជក​ កូរ៉េខាងត្បូងម្នាក់ ត្រូវចាប់ខ្លួន និងជាប់ចោទពីបទ «ចេញសែកស្អុយជាង ១៣ម៉ឺនដុល្លារ» !!

ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចោទប្រកាន់ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយមានតម្លៃ ជាង១៣ម៉ឺនដុល្លារអាមេរិក អោយទៅ ភាគី ម្ចាស់បំណុល ដែលជាជនជាតិកូរ៉េដូចគ្នា ដើម្បីទូរទាត់ប្រាក់កម្ចី និងជំពាក់ប្រព្រឹត្តកាល ពីអំឡុងខែកុម្ភៈ និងឧសភា ឆ្នាំ២០២១ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជនបរទេសត្រូវចោទរូបនេះ មានឈ្មោះ គីម ម៉ូ ជីន(KIM MOO JIN ) ភេទប្រុស អាយុ៦៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅបុរី វ៉ារីណា ផ្ទះលេខ៧អា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ចំណែកឯ ជននរងគ្រោះ មានឈ្មោះ JUNG HEUIN TAE ភេទ ប្រុស ជាជនជាតិកូរ៉េដូចគ្នា មុខរបរពាណិជ្ជករ និងមានលំនៅក្នុងខណ្ឌចំការមន។

មន្ត្រីកងរាជអាវុធហត្ថរាជធានភ្នំពេញ បាននិយាយថា ឈ្មោះ KIM MOO JIN ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ« មិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន » និង ដែលអាចប្រឈមនឹងការ ជាប់ពន្ធនាគារ ចន្លោះ ពី១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ឈ្មោះ KIM MOO JIN ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែ តុលាកា ឆ្នាំ តាមដីការបស់តុលាការ និងយោងតាមណាក្យបណ្តឹង របស់ឈ្មោះJUNG HEUIN TAE ជាភាគីដើមបណ្តឹង បន្ទាប់ពីគាត់បានគេចវេស មិនព្រមសងលុយ ជំពាក់ បន្ទាប់ពីបានចេញសែក ចំនួនជាង១៣ម៉ឺនដុល្លារអាមេរិក អោយទៅភាគី ដើមបណ្តឹង កាលពីឧសភា ២០២១ នោះ៕ ដោយ រស្មី អាកាស

To Top