នយោបាយ

លោក សយ សុភាព៖ អាមេរិកចាប់ផ្តើម បើកយុទ្ធនាការរុកកួន ប្រធានអាស៊ាន ប្តូរវេនហើយ!

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឲ្យដឹងថា អាមេរិកចាប់ផ្តើម បើកយុទ្ធនាការរុកកួន ប្រធានអាស៊ាន ប្តូរវេនហើយ បន្ទាប់ពីកាសែតឌឺហ្គាដិន បានវាយប្រហារខ្មែរ និងមេដឹកនាំខ្មែរ មិនបានប៉ុន្មានផង ដល់វេន អាមេរិកវាយប្រហារម្តង ព្រោះថា គេចែកគ្នាវាយខ្មែរបន្តកន្ទុយ។

ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីសារព័ត៌មាន ខេមបូឌាដេលី ចេញផ្សាយថា «ការសង្ស័យរបស់សហរដ្ឋអាមេរិក អំពីអនាគតមូលដ្ឋាននាវាចរឆ្នេររាម នៃប្រទេសកម្ពុជា ដែលបានកើតឡើង ជាច្រើនឆ្នាំមកនេះ ដែលថា អនាគត អាចជាមូលដ្ឋានកងទ័ពចិន ត្រូវបានគហេទំព័រគំនិតផ្ដួតផ្ដើម តម្លាភាពសមុទ្រអាស៊ី បញ្ចេញរបាយការណ៍របស់ខ្លួន ជាថ្មីម្ដងទៀត»។

ជាការឆ្លើយតប លោក សយ សុភាព បានសរសេរ លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១៥ តុលា នេះថា «ចំណុចសំខាន់ អាមេរិក រករឿងខ្មែរ គឺកំពង់ផែរាម និងព្រលានយន្តហោះ តារាសារគរ នៅកោះកុងដែលអាមេរិកបាន និង កំពុង មូលបង្កាច់ខ្មែរថាបានឱ្យចិនកសាង»។

លោក បានបញ្ជាក់ថា ខ្មែរ បានបដិសេធ ម្តងហើយម្តងទៀត តែអាមេរិកមិនស្តាប់ហើយ ឥឡូវ បើកយុទ្ធនាការវាយប្រហារតែម្តង។ បន្ទាប់ពីនេះទៅប្រព័ន្ធផ្សព្វផ្សាយ របស់គេបន្តវាយប្រហារលើបញ្ហាផ្សេងទៀត ប៉ុន្តែចំណុចសំខាន់ គឺ ២ ខាងលើ។ ក្រៅពីនោះ គឺ គ្រាន់តែល្បោយនំបញ្ចុកទេ។

លោក បានបន្ថែមថា ចាបពីនេះតទៅ អាមេរិក វាយប្រហារប្រធានអាស៊ាន ប្តូរវេនមិនឱ្យតដៃបានឡើយ។ លោកថា «ឱ អាមេរិកអើយ! ម្តេចអ្នកតាមយកកម្មពារខ្មែរម្ល៉េះ ដោយ រឿងចាស់មិនទាន់ទូទាត់គ្នានៅឡើយទេ «អាមេរិកទំលាក់គ្រាប់បែកលើខ្មែរ សម័យសង្រ្គាមវៀតណាម»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×