នយោបាយ

លោក សយ សុភាព៖ នាវាចម្បាំងអូស្រ្តាលី ទស្សនកិច្ចកម្ពុជា ក្រោយអាមេរិកកកូរ លើបញ្ហា កំពង់ផែរាម

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្ទាប់ពីអាមេរិក បើកការវាយប្រហារខ្មែរ នៅកំពង់ផែរាម ឥឡូវដល់វេនអូស្ត្រាលី មកអើតមើលម្តង បណ្តាក់គ្នាដូចខ្យង មកឃ្លាំមើលកម្ពុជា។

សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសបង្កើត ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងដាក់ណាង ភាគកណ្ដាលប្រទេសវៀតណាម ដែលមាន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុននិងអូស្ដ្រាលី ដើម្បីទប់ទល់ទៅនឹង នយោបាយ BRI របស់ចិន ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «ភូមិសាស្ត្រនយោបាយៈ ដល់វេននាវាចម្បាំង របស់អូស្ត្រលីចូលមកម្តង!»។

ជុំវិញដំណើរទស្សនកិច្ច នាវាចម្បាំងរបស់អូស្ដ្រាលីនេះ លោក សយ សុភាព ក៏បានលើកឡើងជាទស្សនៈចំនួន៦ចំនុច រួមមាន៖

១- ស្វាគមន៏ ការមកដល់នាវាចម្បាំង របស់អូស្ត្រាលី ដោយភ្ជាប់មកជាមួយនូវជំនួយ មនុស្សធ៌ម សម្ភារៈវេជ្ជសាស្ត្រ ពាក់ព័ន្ធជំងឺកូវីដ-១៩។
២-ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ភាគីទាំង២ អនុវត្តន៏បានល្អ ក៏ដូចជាក្របខណ្ឌ ពហុភាគី។
៣- នាវាចម្បាំងអូស្ត្រាលី មកពេលនេះក្នុងក្របខណ្ឌ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកសម្ភារៈវេជ្ជសាស្ត្រ ពាក់ព័ន្ធជំងឺកូវីដ-១៩ ជាផ្នែកមួយ របស់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានអនុម័ត កន្លងទៅឱ្យជួយវ៉ាក់សាំង ទៅកាន់ពិភពលោក ប្រកួតជាមួយចិន ប្រមាណមួយពាន់ លានដូស។
៤-ទូតអាមេរិកទើប បើកការវាយប្រហារខ្មែរ នៅកំពង់ផែរាម ដោយចោទថាកម្ពុជា ឱ្យចិនកសាងមូលដ្ឋានយោធា។ ឥឡូវដល់វេនអូស្ត្រាលី មកអើតមើលម្តង បណ្តាក់គ្នាដូចខ្យងមកឃ្លាំមើលកម្ពុជា។
៥-បណ្តាញផ្សព្វផ្សាយ របស់ពួកគេនឹងលើក ប្រធានបទនេះ មកវាយកម្ពុជាទៀត។
៦-ចាប់តាំងពីខែតុលា បណ្តាញផ្សព្វផ្សាយ និង អ្នកវិភាគរបស់ក្រុមខ្លួន លើកយកប្រធានបទ«កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១» មកវាយប្រហារបក្សកាន់អំណាច។ តែធាតុពិត ឥណ្ឌូ-ប៉ាស៊ីហ្វិក រករឿងចិននៅ កំពង់ផែរាម និងតារាសារគរ ឯណោះទេ ហើយចោទខ្មែរ ដោយមហាអយុត្តធ៌មបំផុត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×