ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស បុរសជាប់ចោទម្នាក់ ដាក់គុក២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹការ ជួញដូរគ្រឿងញៀន ជិតមួយគីឡូក្រាម

ភ្នំពេញ: តុលាការឧទ្ធរណ៍រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម ពិរុទ្ធជនគ្រឿងញៀនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការរក្សាទុកនិង ជួញដូរគ្រឿងញៀន ចំនួន ជិតមួយគីឡូក្រាម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៥ ។

លោកស្រី ចាន់ ម៉ាឌីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ស៊ុម បូរី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។

ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន” តាមបញ្ញាតិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹង សេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ទរណ៍ ភ្នំពេញ ។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទ ស៊ុម បូរី ត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួន កាលពី ទី ២៣ ខែ មករា ឆ្នាំ ២០១៥ នៅក្នងសង្តាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ២៩ កញ្ចប់មានទម្ងន់ ជិតមួយគីឡូក្រាម៕

ដោយ: រស្មី អាកាស

To Top
×