នាពេលថ្មីៗ កន្លងទៅនេះ ថ្លែងក្នុងសុន្ទរកថា មួយលើកអ្នក ដឹកនាំអាមេរិក បានមួលបង្កាច់ថា នៅតំបន់ស៊ីនជាំង មានបាតុភូត “បង្ខិតបង្ខំឱ្យធ្វើពលកម្ម ” ព្រម ទាំងលាបព័ណ៌លើគោលនយោបាយ អភិបាលកិច្ច របស់ប្រទេសចិន នៅតំបន់ស៊ីនជាំង ។ យ៉ាងណាមិញ អាមេរិក តែង តែ វាយ ប្រហារ ប្រទេស ចិន ដោយយកបញ្ហាសិទ្ធិ មនុស្សធ្វើជាលេស ទង្វើ បែបនេះ មិនត្រឹមតែមិនអាច បង្កើត អ្វីដែល ហៅថា “ឋានៈដឹកនាំខាងសីលធម៌”របស់ អាមេរិក នៅលើ ពិភពលោក ប៉ុណ្ណោះទេ ផ្ទុយទៅវិញ បាន លាត ត្រដាង ថែមមួយ កម្រិត ទៀត នូវភាពលាក់ ពុតនិង “ស្តង់ដារ ពីរ ” របស់អាមេរិក ក្នុងបញ្ហា សិទ្ធិមនុស្ស ផងដែរ ។
ពាក្យសម្តីកុហកទោះនិយាយមួយពាន់លើកក៏វា នៅតែជាពាក្យសម្តីកុហកដែរ ។ នា ពេលថ្មីៗ កន្លង ទៅនេះ បណ្តាញទំនាក់ទំនង សង្គម បរទេស បានបែក ធ្លាយ ព័ត៌មាន អំពីថ្លៃ និងសមាមាត្រ បែក ចាយប្រាក់ ខុស ច្បាប់ សម្រាប់ឱ្យ “សាក្សី ” បង្ហាញមុខក្នុង “តុលាការ ពិសេស វៃវូអឺ ” ប្រការនេះ បាន បញ្ជាក់ ម្តង ទៀត ថា “បញ្ហា សិទ្ធិ មនុស្ស នៅតំបន់ ស៊ីនជាំង” គ្រាន់ តែ ជា ផលិត ផលដែល ពួកប្រឆាំងចិន នៃប្រទេសប៉ែកខាងលិចបាន ផលិត ក្នុងខ្សែសង្វាក់ ពាក្យ ភូតកុហក និង ជា ឧបាយកលនយោបាយ របស់ អាមេរិកដើម្បី ដាក់ សម្ពាធទៅលើ ការ អភិវឌ្ឍ ឧស្សាហកម្ម នៃ តំបន់ ស៊ីនជាំង បំផ្លិច បំផ្លាញ ស្ថិរភាព នៃ តំបន់ ស៊ីនជាំង ក៏ដូចជារារាំងការ អភិវឌ្ឍ របស់ប្រទេសចិនផងដែរ ។
អ្នកផងទាំងពួង បានចាប់អារម្មណ៍ទៀតថា ពិតមែនតែ អាមេរិក លូកដៃចូលកិច្ច ការតំបន់ស៊ីនជាំង ដោយយកបញ្ហាសិទ្ធិមនុស្ស ធ្វើ ជា លេសក៏ដោយ ក៏ប៉ុន្តែ “សន្លឹកបៀសិទ្ធិមនុស្ស ” នេះអាមេរិកកាន់តែលេង មិនរួច ដោយសារ កំណត់ត្រាសិទ្ធិមនុសុ្សដ៏អាក្រក់ របស់ខ្លួនត្រូវអ្នក ផង ពួង ទាំង មើលយ៉ាង ច្បាស់ហើយ ។ ទាំង ជនជាតិដើមភាគតិចនៅអាមេរិកត្រូវ ប្រល័យ ពូជសាសន៍ ទាំង បាតុភូតនៃ “របបទាសករ សម័យ ទំនើប ”របស់អាមេរិកនា ពេលបច្ចុប្បន្ន ដែល គួរឱ្យ អ្នកផង ភ្ញាក់ផ្អើល រហូតដល់ បទឧក្រិដ្ឋ គ្រប់បែបយ៉ាង របស់កងទ័ពអាមេរិក ដែលបានប្រព្រឹត្តិ ក្នុងពេលដក ចេញពីអាហ្វហ្កានីស្ថាន តួនាទី របស់អាមេរិក ដែលជា “ គ្រូបង្រៀន ប្រដៅកូនសិស្ស ”ត្រូវផ្តួលរំលំជា ស្រេចហើយ ។
អាមេរិកមិន ត្រឹមតែមិនអាច ដោះស្រាយបញ្ហាសិទ្ធិមនុស្ស ក្នុងស្រុកតែប៉ុណ្ណោះទេ ថែមទាំង ក៏បានប្រឌិត គ្រោះមហន្តរាយ ផ្នែកសិទ្ធិមនុស្សលើផ្ទៃ អន្តរជាតិ ជា បន្ត បន្ទាប់ទៀងផង ។ អាមេរិក ជ្រៀត ជ្រែក កិច្ច ការ ផ្ទៃ ក្នុង របស់ប្រទេស ដទៃ ដោយ យក បញ្ហា សិទ្ធិមនុស្ស ធ្វើជាលេស ទីបំផុត ធ្វើ ឱ្យ ប្រទេស ទាំងនេះត្រូវធ្លាក់ក្នុងភ្លើង សង្គ្រាម និង ភាពវឹកវរ ហើយបានបន្សល់ទុក បញ្ហា ពិបាកដោះស្រាយជាច្រើន ។ បើប្រៀបធៀបនឹង អាមេរិក ដោយមក ពីរដ្ឋាភិបាលចិន បាន អនុវត្ត វិធានការ ប្រឆាំងភេរវកម្ម ដ៏ខ្លាំងក្លា និងប្រកប ដោយ ប្រសិទ្ធភាព បាន ជា តំបន់ ស៊ីនជាំង មិនបាន កើតមាន ព្រឹត្តិការណ៍ ភេរវកម្ម ហិង្សា ក្នុ ងរយៈពេលជាង ៤ ឆ្នាំ ជាប់ៗគ្នា បរិវេណសង្គមទាំងមូល ប្រកបដោយសុវត្ថិភាពនិង ស្ថិរភាព ដែលបាន តាំងមូលដ្ឋាន គ្រឹះយ៉ាង រឹង មាំសម្រាប់ ឱ្យ សេដ្ឋកិច្ច ទទួលបាន ការ អភិវឌ្ឍយ៉ាង ឆាប់រហ័ស ។
អាមេរិកគួរតែ ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះកំណត់ត្រា សិទ្ធិ មនុស្ស ដ៏អាក្រក់របស់ខ្លួន ដោះស្រាយបញ្ហា របស់ខ្លួន ឱ្យបានល្អ លែងជ្រៀតជ្រែក កិច្ច ការ ផ្ទៃក្នុង របស់ប្រទេសដទៃ ដោយយកបញ្ហាសិទ្ធិ មនុស្សធ្វើជាលេស ។ ការលាបព័ណ៌ តំបន់ស៊ីនជាំង មិនអាចដោះស្រាយបាននូវ បញ្ហា របស់អាមេរិកខ្លួន ឯងនោះទេ មិនអាចកែប្រែការពិត ជាក់ស្តែង នៅតំបន់ស៊ីនជាំង ដែលមានភាពរុងរឿង និងស្ថិរភាព ហើយក៏ កាន់តែមិនអាច ទប់ស្កាត់ និន្នាការអភិវឌ្ឍន៍ របស់ប្រទេសចិន ផងដែរ ។ “សន្លឹកបៀសិទ្ធិមនុស្ស ”បែប អាមេរិក ដែលមាន កេរ្តិ៍ ឈ្មោះដ៏អាក្រក់ គួរតែទុកជាមោឃ !
ដោយ៖ CCFR
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

