ព័ត៌មានជាតិ

រុស្ស៊ីសោកស្តាយ ដែលអាមេរិកអវត្តមាន ក្នុងកិច្ចពិភាក្សាគ្នា នៅមូស្គូ ស្តីពីអាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី លោក Sergey Lavrov បានមានប្រសាសន៍ក្នុងសុន្ទរកថា បើកកម្មវិធីរបស់លោកថា ប្រទេសរុស្ស៊ីមានការសោកស្តាយ ដែលគណៈប្រតិភូ សហរដ្ឋអាមេរិក អវត្តមានពីកិច្ចពិភាក្សា ផ្លូរការក្នុងទីក្រុងមូស្គូ ស្តីពីអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានផ្លូវការុស្ស៊ី TASS នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Sergey Lavrov បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងសោកស្តាយ ដែលសមភាគីអាមេរិករបស់យើង មិនចូលរួមនៅពេលនេះ”។

លោកបានធ្វើការរំឭកថា សហរដ្ឋអាមេរិក បានគេចមិនចូលរួម ក្នុងកិច្ចប្រជុំរបស់រុស្ស៊ី (ដែលមានបេក្ខភាពរុស្ស៊ី អាមេរិក ចិននិងប៉ាគីស្ថាន) សម្រាប់ជាលើកទី២ និងបានបង្ហាញនូវក្តីសង្ឃឹមថា គ្មានបញ្ហាមូលដ្ឋានណាមួយ នៅពីក្រោយរឿងនេះនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានបន្តថា “មួយក្នុងចំណោមហេតុផល អាចទៅរួចនោះ គឺប្រេសិតពិសេសអាមេរិក សម្រាប់អាហ្វហ្គានីស្ថាន ទើបត្រូវបានផ្លាស់ប្តូរ។ វាត្រូវបានគេសង្ឃឹមថា សហរដ្ឋអាមេរិក នៅតែត្រៀមលក្ខណៈ បន្តធ្វើការលើបញ្ហាអាហ្វហ្គានីស្ថាន ហើយប្រេសិតពិសេសថ្មី នឹងចូលរួមក្នុងកិច្ចប្រឹងប្រែង ដែលរួមមានទាំងកិច្ចត្រូវអនុវត្ត បន្ទាប់ពីកិច្ចប្រជុំផ្លូវការនៅមូស្គូ ក្នុងបរិបទអនុវត្តកិច្ចព្រមព្រៀង ដែលយើងនឹងសម្រេចបាននៅថ្ងៃនេះ នេះតាមដែលខ្ញុំសង្ឃឹម” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top