ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យមនុស្សខ្លះ ស្វែងយល់ពីរូប អតីតព្រះមហាក្សត្រ និងសម្តេច ដាក់ក្នុងក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០២១នេះមុន ដល់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស២៣ តុលា ១៩៩១ សម្តេចបានបង្ហាញរូបថតមួយសន្លឹក ដ៏មានអត្ថន័យរវាងសម្តេច និងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ កាន់ដៃគ្នាហើយដែលបានដាក់ នៅក្នុងក្រដាស៣ម៉ឺនរៀលគំរូថ្មី ។

ក្នុងអត្ថន័យដែលសម្តេច បានអមដោយសំណេរ យ៉ាងខ្លីភ្ជាប់រូបភាពនេះ ក្នុងហ្វេសប៊ុក មានន័យឲ្យអ្នកប្រឆាំង មួយចំនួនដែលមិនយល់ គួរស្វែងយល់ឲ្យច្បាស់អំពីរូបភាពនេះ ។

សម្តេចតេជោបានបញ្ជាក់ថា “នេះជារូបថត ប្រវត្តិសាស្រ្តកាលពី ៣០ឆ្នាំមុន ដែលមនុស្សខ្លះ មិនយល់ គួរស្វែងយល់ឲ្យបានច្បាស់” ។

ក្នុងឱកាសសម្តេចបានបង្ហោះរូបនេះ ក៏មានអខោនហ្វេសប៊ុកឈ្មោះ Linh Chhorvy បានខំមិនថា “មិនគួរស្វែងយល់? សម្តេចនាយករដ្ឋមន្រ្តី ក៏បានតបទៅវិញថា “មកពីខ្លាចការពិតឬ បានមិនហ៊ានស្វែងយល់?” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ តុលា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យចេញចរាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវក្រដាសប្រាក់ ៣០០០០រៀល របស់ខ្មែរគំរូ ។ ក្រដាសប្រាក់ ៣០០០០រៀលថ្មីនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមនតនកោដ្ឋ ។

ប៉ុន្តែការចេញក្រដាសប្រាក់នេះភ្លាម មានក្រុមប្រឆាំង បានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ។ក្នុងនោះលោក គង់ សុភា អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ និងក្រុមរបស់លោក បានលើកឡើងស្រដៀងគ្នាថា “សន្ធិសញ្ញាទីក្រុងប៉ារីស ត្រូវសម្តេច ហ៊ុន សែន ព្យាយាមលុបចោលម្ដងជាពីរដង យូរហើយ ។ តែដោយសារចង់ដាក់រូបខ្លួន លើក្រដាសលុយជាតិ ក៏ធ្វើជាមកលើកតម្កើង កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ព្រោះជាលេសមួយ ដើម្បីដាក់រូបខ្លួន ឲ្យទំនងបន្តិច ព្រោះរឿងលុយជាតិមួយៗ មិនអាចចេះតែដាក់រូប ផ្ដេសផ្ដាស់បានទេ ជាពិសេសស ប្រទេសដែលមានស្ដេច” ៕

To Top