ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ប.ស.ស ផ្ញើសាររំលែកទុក្ខ ជូនចំពោះមរណភាពលោក ថាច់ សែម ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារលិខិតរំលែកមរណទុក្ខ​ ជូនចំពោះក្រុមគ្រួសារលោក ថាច់ សែម បន្ទាប់ពីបានទទួលដំណឹងថា លោក ថាច់ សែម បានទទួលមរណភាពនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៖៤០ នាទីរសៀល ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតដដែលបានបង្ហាញថា មរណភាពរបស់លោក គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនមួយរូប ក្នុងវិស័យរបបសន្តិសុខសង្គម ដែលលោកជាអតីតប្រធាន នាយកដ្ឋានសន្តិសុខសង្គម នៃក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ហើយបច្ចុប្បន្ន លោកជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ខាងក្រោមនេះ ជាលិខិតរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម៖

To Top