ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ផ្តល់អង្ករ ១០ តោនជូនរដ្ឋបាលខេត្ត!



ពោធិសាត់ះ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១បានផ្តល់អំណោយជាអង្ករចំនួន ១០ តោនជូនដល់រដ្ឋបាលខេត្តពោធិសាត់ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រដែលកំពុង ជួបការលំបាកក្នុងអំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ-19 នេះ។


ការប្រគល់ និង ទទួលអំណោយមនុស្សធម៏ជាអង្ករចំនួន ១០ តោននាពេលនោះបានប្រព្រឹត្តឡើងនៅរដ្ឋបាលខេត្តពោធិសាត់ ក្រោមអធិបតីភាពលោកជាវ តាយ អភិបាលនៃគណះអភិបាលខេត្ត និង លោកឧត្តមសេនីយ៍ស ថេង ស្នងការនគរបាលខេត្តពោធិសាត់។


ក្នុងនាមរដ្ឋបាលខេត្ត លោកជាវ តាយ បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះអង្គភាព និង គណះស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តដែលជាម្ចាស់ជំនួយហើយក៍បានចាត់ទុកអំណោយដ៍ថ្លៃថ្លានេះពិតជាមានសារះ សំខាន់ក្នុងស្មារតីនិងកាយវិការមនុស្សធម៏ ដ៍ប្រពៃដើម្បីចូលរួមចំណែកជាមួយ រដ្ឋបាលខេត្តដែលកំពុងមានតម្រូវការចាំបាច់សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និង កំពុងរងនូវផលប៉ះពាល់ដោយសារជម្ងឺកូវីដ-19៕

To Top