ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី២២ តុលានេះ បានឱ្យដឹងថា ដោយស្ថានភាពនៅតាមបណ្តោយព្រំដែនមកម្ពុជា – ថៃ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ អស់រយៈពេលជាច្រើន ម៉ោងមកហើយ ។
ក្រសួងបញ្ជាក់ថា «ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹក ចំនួន ០៥ទ្វារ ដែលក្នុងនោះទ្វារនីមួយៗ មានកម្ពស់១ម៉ែត្រ ចាប់ពីម៉ោង៦ល្ងាចនេះទៅ »៕



