បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយស្តីពីការ ប្រសិទ្ធភាពការងារនគរបាលប្រចាំថ្ងៃដល់កម្លាំង នគរបាលការិយាល័យជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺ
១-ការពង្រឹងនិតិវិធី ២-ការពង្រឹងនិតិវិធីរដ្ឋបាល ៣-កិច្ចការងារបញ្ជូនសំណុំរឿងនិងដីការ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់នគរបាល និងជម្រុញដល់នគរបាលគ្រប់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍តួនាទី ភារកិច្ច ពិសេសត្រូវពិនិត្យឲ្យបានល្អិតល្អន់លើការអនុវត្តន៍និតិវិធី ការចេញលិខិតស្នាមផ្សេងៗត្រូវពិនិត្យឲ្យបានត្រឹមត្រូវតាមបែបបទរដ្ឋបាល ចំពោះដីការតុលាការត្រូវចាត់បញ្ជូននិងអនុវត្តន៍ឲ្យបានទាន់ពេលវេលា៕
ដោយ ប៊ុន សំណាង