ព័ត៌មានជាតិ

លោកស្រី Peng Liyuan ផ្ញើសារលិខិតសាទរដល់ពិធីកសាងរួច នៃវិទ្យាស្ថាន Juilliard នៅក្រុង ធៀនជីន

ភ្នំពេញ៖ ថ្ងៃទី ២៦ ខែ តុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធាន រដ្ឋ ចិន ស៊ី ជីនពីង បានផ្ញើសារលិខិតសាទរដល់ពិធីកសាងរួច នៃវិទ្យាស្ថាន Juilliard នៅក្រុង ធៀនជីន ។

ថ្លែងក្នុងសារលិខិត លោកស្រី Peng Liyuan បានលើកឡើងថា ក្រោមការខិតខំប្រឹង ប្រែងរួមរបស់ភាគីទាំងពីរចិន និងអាមេរិក វិទ្យាស្ថានតន្ត្រី ក្រុងធៀនជីននិង វិទ្យាស្ថាន Juilliard របស់អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតវិទ្យាស្ថាន តន្ត្រីដែលមានកម្រិតវិចិត្រសិល្បៈខ្ពស់ ។ សិល្បៈជាស្ពាន ដែលអាចឆ្លងដែន និងតភ្ជាប់ដួងចិត្ត របស់ប្រជាជន ។ ភាគីទាំងពីរចិន និងអាមេរិក បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំវាមានអំណោយផលដល់ការ បណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើនបង្កើន ការ ផ្លាស់ប្តូរនិងរៀនសូត្រវប្បធម៌គ្នាទៅវិញទៅមកក៏ដូចជាផ្សព្វផ្សាយសិល្បៈ និងមិត្តភាព ។ រំពឹងទុកថា ចិននិងអាមេរិក អាចធ្វើការផ្លាស់ប្តូខាងវប្បធម៌មនុស្សជាតិ ឱ្យបានកាន់ តែទូលំទូលាយក្នុងន័យ ជំរុញប្រជាជន នៃប្រទេសទាំងពីរយល់ដឹងគ្នា ទៅវិញទៅមក និង បំពេញបន្ថែមកម្លាំងចលករដល់ចំណង មិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា វិទ្យាស្ថាន តន្ត្រី ក្រុងធៀនជីន និងវិទ្យាស្ថាន Juilliard​ របស់អាមេរិក បានធ្វើកិច្ច សហប្រតិបត្តិការ ដើម្បីបង្កើតវិទ្យាស្ថាន Juilliard ក្រុងធៀនជីន និង វិទ្យាស្ថានសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានតន្ត្រី ក្រុងធៀនជីន ពិធីកសាង រួចបានប្រារព្វធ្វើនៅក្រុង ធៀន ជីន នៅថ្ងៃដដែល ៕

ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន

To Top