ព័ត៌មានជាតិ

ពលរដ្ឋជាង ៥០០គ្រួសារ រងការលិចលង់ ទឹកស្ទឹងព្រែកត្នោត ទទួលអំណោយ សម្ដេចតេជោ

ភ្នំពេញ៖ អំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ ឲ្យប្រជាពលរដ្ឋ ចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ ដោយទឹកទំនប់ព្រែកត្នោត នៅខណ្ឌដង្កោ។

ពិធីចែកអំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្នុងឱកាសនោះដែរ ក៏មានវត្តមានលោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយទាំងនេះ មកចែកជូនដែលជួបការពិបាក ដោយសារទឹកជំនន់ ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ តុលានេះ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ៤តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ច និងកងអង្គរក្ស សម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះ ដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាល នៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ពោលនៅពេលពលរដ្ឋមានបញ្ហាទុក្ខលំបាក សម្ដេចទាំងទ្វេនៅជាប់ជានិច្ច មិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ ។

លោកឃួង ស្រេង បន្ថែមទៀតថា អំណោយជាអង្ករ របស់សម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន១០០០តោន បានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតបន្តទៀត៕

To Top
×