ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា ចំនួន ៧៣នាក់ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កងអាវុធហត្ថលេខ ៧៣៩ នឹងចេញទៅបំពេញបេសកកម្ម រក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេស របស់អង្គការសហប្រជាជាតិ ដូចកងមុនៗ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច ទៀ បាញ់ បានជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងរក្សាសន្តិភាព សូមមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និង “ទៅគ្រប់ មកគ្រប់”។

To Top
×