Covid-19

កូវីដ៖ ឆ្លងថ្មី ១០១នាក់ ជា២៣៧នាក់ និងស្លាប់៧នាក់ មិនចាក់វ៉ាក់សាំង៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០១នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន២៣៧នាក់ និងស្លាប់ចំនួន៧នាក់ មិនបានចាក់វ៉ាក់សាំង៥នាក់ ។

ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៨៣នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៨នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៨ ៣២១នាក់ អ្នកជាសះស្បើយចំនួន ១១៤ ៣០០នាក់ និងអ្នកស្លាប់ចំនួន ២ ៧៧៣នាក់៕

To Top