នយោបាយ

លោក សយ សុភាព៖ អាមេរិក បន្តចោទចិន កសាងមូលដ្ឋានយោធា នៅកំពង់ផែរាម បន្ទាប់ពីកម្ពុជា កាន់ញញួរ ធ្វើជាប្រធានអាស៊ាន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ទើបតែកាន់ញញួរ ជាប្រធានអាស៊ានវិលជុំ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង អាមេរិក ចាប់ផ្តើមសង្គ្រាមវោហោរសាសន៍ ចោទកម្ពុជាមិនដាច់ពីបបូរមាត់ ដោយចោទចិន កសាងមូលដ្ឋានយោធា នៅកំពង់ផែរាម។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ខែតុលានេះ លោក សយ សុភាព បញ្ជាក់ថា “ពោលការវាយប្រហារពាក្យសំដី របស់អាមេរិក ដូចខ្លួនរោយទម្លាក់គ្រាប់បែក បេ៥២ និង គ្រាប់បែកគីមី ក្នុងសម័យកាល សង្រ្គាមវៀតណាម មកលើកម្ពុជា។
យើងបានដឹងយុទ្ធសាស្រ្ត អ្នកឯងយូរ ហើយថាអ្នកឯងវាយយើង បំផ្លាញសន្តិភាព របស់យើងមិនឱ្យយើងបានសុខទេ ដោយសារតែអ្នកឯង វាយគ្នា តទល់ចិន ព្រោះចិនកំពុងឆ្ពោះទៅរក មហាអំណាចវ៉ាដាច់អ្នកឯង”។

ផ្ទាំងពាណិជ្ជកម្ម

ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន លើកឡើងបន្ថែមថា ក្រុមប្រទេសភ្នែក៥ របស់អ្នកឯងកំពុងបំប្លែងគ្នា ទប់ទល់ចិន។ ដូចជាក្របខណ្ឌ G7 បង្កើត 3B( 3 Build Back Better world) ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់តំបន់ និង AUKUS( អូស្ត្រាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក) ដោយឱ្យអូស្រ្តាលីចេញមុខ។ ទាំងអស់នេះ មានគោលដៅតែមួយ គឺទប់ឥទ្ធិពល និងបំផ្លាញចិន ព្រមទាំង មិត្តរបស់ចិន ដែល បានចូលរួមបង្កើតប្រ៊ី កសាងសេដ្ឋកិច្ចពិភពលោក ឱ្យរីកចម្រើន។

លោក សយ សុភាព បន្ថែមថា បន្ទាប់ពីកំពង់ផែរាម សហរដ្ឋអាមេរិកនឹង ជញ្ជ្រំរឿង ទន្លេមេគង្គ ដែលជាសមរភូមិ ក្តៅ បន្ទាប់ពីសមុទ្រខាងត្បូង។ គេយក បញ្ហាមកវាយកម្ពុជា ជាមួយ រឿង ភូមា រីឯ សមុទ្រចិនខាងត្បូង អាចនឹងមិនក្តៅទេព្រោះខ្មែរ មានទន្លេមេគង្គអីចឹង យកបញ្ហានេះមកអុក។ចំណុចនេះខ្មែរ មើល ឱ្យជ្រៅ ជាងការគិត៕

To Top