ព័ត៌មានជាតិ

សម្តេចតេជោ៖ តើគួរសាកល្បង បើកខារ៉ាអូខេ ឡើងវិញ?

ភ្នំពេញ៖ ក្នុងឱកាសប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាបានលើកឡើងពីការ គួរសាកល្បងបើកខារ៉ាអូខេ ឡើងវិញឬអត់? ព្រោះកម្ពុជាបានចាប់ផ្តើមរស់នៅ ក្នុងគន្លងថ្មី។

សម្តេចតេជោបន្តថា “សាកល្បងមើល ចាំមើលបើកខារាអូខេអត់?។ រឿងបើកខារ៉ាអូខេនេះ ប្រ ហែលជាស្រីៗជេរខ្ញុំទៀតហើយ ព្រោះលើកមុនបិទនោះ ប្រពន្ធៗថា មានពេលបាយនៅផ្ទះច្រើន” ។

To Top