ព័ត៌មានជាតិ

អភិបាល ខេត្តពោធិសាត់ថ្មី បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជម្ងឺCovid-19ជូនកុមារអាយុ ៥ ឆ្នាំ!

ពោធិសាត់ ៖ អភិបាល នៃគណះអភិបាល ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-19 ជូនដល់កុមារ ដែលមានអាយុ ៥ ឆ្នាំ ។ ពិធីនោះគឺបានធ្វើឡើង នៅក្នុងបរិវេនសាលាបឋម សិក្សាពោធិសាត់ ។

នៅក្នុងពិធីនោះក៍មានការអញ្ជើញ ចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុងពោធិសាត់ លោក លោកស្រីជាប្រធានមន្ទីរស្ថាប័នជុំវិញខេត្តលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និង អាណាព្យាបាល ព្រមទាំងកុមារដែលមានអាយុ ៥ ឆ្នាំ យ៉ាងច្រើនកុះករផងដែរ ។

ថ្លែងទៅកាន់ចៅៗ និង អាណាព្យាបាលនាពេលនោះ លោកជាវ តាយ អភិបាល នៃគណះអភិបាលខេត្តពោធិសាត់បានមានប្រសាសន៍ថា ការបើកយុទ្ធនាការ ចាក់វ៉ាក់ការពារជម្ងឺកូវីដ-19 ជូនដល់ចៅៗ ដែលមានអាយុ ៥ ឆ្នាំនាពេលនេះ គឺជាការគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ទបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដើម្បីអោយចៅៗទាំងអស់ មានសុខភាពមាំមួន ក្នុងការបង្កើន នូវភាពស៊ុំារឺអង់ទីគ័រ ការពារប្រឆាំង និងជម្ងឺកូវីដ-19 ដើម្បីឈាន ទៅបើកសាលារៀនឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕

To Top