ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកយុទ្ធនាការ ចាក់វ៉ាក់សាំ បង្ការជំងឺកូវីដ១៩ ជូនដល់កុមារ មានអាយុ៥ឆ្នាំ

ស្វាយរៀង ៖ លោក ម៉ែន វិបុលអភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានដឹកនាំក្រុមការងារ បើកយុទ្ធនាការចាក់វ៉ាក់សាំ បង្ការជំងឺកូវីដ១៩ ជូនដល់កុមារ មានអាយុ៥ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

លោក ម៉ែន វិបុល អភិបាលខេត្តបានថ្លែងបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូ ដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាល ដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនាំកូនមកទទួល ការចាក់វ៉ាក់សាំង ត្រូវមក តាមការកំណត់ របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួល បានវ៉ាក់រួចក្មួយៗ ត្រូវតែបន្តប្រកាន់ ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។ ហើយការបើកយុទ្ធនារការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ជូនកុមារអាយុ ០៥ឆ្នាំ នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង ដែលតម្លាត រវាងដូសទី១ និងដូសទី២ ចំនួន ២៨ថ្ងៃ ៕

To Top